25 ចូរបែរមើលទៅព្រះអម្ចាស់

អ្នកណា​ ដែលស្រលាញ់ក្តីស្រលាញ់ របស់ព្រះអង្គ
អ្នកណា ដែលស្វែងរកសន្តិភាព នៃព្រះអម្ចាស់
ព្រះអង្គដែលបង្កើតរាល់របស់ដែលអ្នកមាន
ព្រះទ័យ ទ្រង់សែនស្រលាញ់រូបអ្នក
អ្នកណាដែលថ្វាយបង្គំនិងសរសើរដល់ព្រះអង្គ
អ្នកណាមានរួចនូវសិរីល្អរបស់ព្រះអម្ចាស់
ព្រះអង្គដែលបង្កើតរាល់របស់ដែលអ្នកមាន
ទ្រង់ឱ្យ អ្នកក្លាយជាកូនស្ងួនភ្ងា
កែវភ្នែកដែលពេញដោយក្តីស្រលាញ់នៃព្រះ
រំពៃទតមើលដល់រូបអ្នកគ្រប់ពេលវេលា
ព្រះកាណ៌ដែលពេញដោយក្តីសប្បុរសនៃទ្រង់
ផ្ទៀងចាំស្តាប់ ពាក្យអ្នកគ្រប់ពេលវេលា
ពន្លឺនៃទ្រង់បំភ្លឺក្នុងទីដ៏សែនងងឹតសំលេង
ត្អូញដ៏ល្វើយនៃអ្នកទ្រង់បានឆ្លើយតប
នៅគ្រប់ទីក្នុងលោកីយនេះដែលអ្នករស់នៅ
ចូរបែរមើលទៅព្រះអម្ចាស់ 

Post a Comment

0 Comments