31 ខ្ញុំមិនដឹងអំពីថ្ងៃស្អែក

ខ្ញុំមិនដឹងអំពីថ្ងៃស្អែកឡើយ

គ្រាន់តែអាស្រ័យតាមពេលវេលា
ខ្ញុំមិនទាមទារ​ពីពន្លឺថ្ងៃ
 ព្រោះអីមេឃនឹងប្រែស្រអាប់
ខ្ញុំក៏មិនព្រួយអំពីអនាគត
ដ្បិតខ្ញុំដឹងបន្ទូលទ្រង់ចែង
ហើយថ្ងៃនេះខ្ញុំដើរនៅក្បែរទ្រង់
ព្រោះអីទ្រង់ជ្រាប់រឿងថ្ងៃមុខ
រឿងជាច្រើននឹងកើតមានថ្ងៃស្អែក
ខ្ញុំមើលហាក់ដូចមិនយល់បាន
តែខ្ញុំដឹងថាទ្រង់ជួយថ្ងៃស្អែក
ហើយខ្ញុំដឹងទ្រង់ដឹនាំខ្ញុំ។
ផ្លូវតូចចង្អៀត និងផ្លូវក្តីពិត
នោះគឺជាផ្លូវចាស់នៃទ្រង់
ហើយទោះផ្លូវចោត និងភ្នំសែនយ៉ាប់​
 តែខ្ញុំឡើងដោយក្តីអំណរ
អ្នកក្សាន្តចិត្ត សម្លេងទ្រង់ស្រទន់
សូមឱ្យខ្ញុំឮគ្រប់វេលា
ជ្រៅក្នុងចិត្តនោះការហៅនៃទ្រង់
និងមិនដែលបាត់បង់នោះឡើយ
ខ្ញុំមិនដឹងអំពីថ្ងៃស្អែកឡើយ
ខ្ញុំគ្រាន់រស់មួយថ្ងៃទៅមួយថ្ងៃ
  អ័ប្បា អ័ប្បា ឱព្រះបិតា

សូមការហៅទ្រង់ជានិច្ចក្នុងខ្ញុំ។

គ្រប់ជំហានកាន់តែភ្លឺចែងចាំង

នៅពេលខ្ញុំឡើងជណ្តើរមាស

 គ្រប់ទាំងបន្ទុកកាន់តែស្រាលហើយ

ពពកលំអរដោយខ្សែប្រាក់

ពន្លឺថ្ងៃគឺគ្រប់ពេលចែងចាំង

នោះនឹងគ្មាន អ័ព្ទបាំងភ្នែកឡើយ

នៅពេលឥន្ទធនូបានបាត់ទៅហើយ​

ទីដែលភ្នំប៉ះ និងមេឃនោះ

មានរឿងជាច្រើនអំពីថ្ងៃស្អែក

ដូចជាខ្ញុំ មិនអាចយល់បាន

តែខ្ញុំ​ ដឹងនរណា​កាន់ថ្ងៃស្អែក

ហើយដឹនរណា កាន់ដៃខ្ញុំដែរ

ព្រះយេស៊ូវស្តេចលើអស់ទាំងស្តេច

 បានយាងមកលើផែនដីនេះ

ហើយបានសង្គ្រោះគ្រប់ទាំងជាតិសាសន៍

 ហើយកា្លយជាព្រះសង្គ្រោះពិត

ចូលត្រាប់តាមអ្នកស្លាប់ព្រោះព្រះគ្រីស្ទ

 ហើយរក្សាក្តីជំនឿយើង

ដូចជំនឿអ្នកទទួលមរតក

 ចូរយើងផ្សព្វផ្សាយដំណឹងល្អ

ព្រះវិញ្ញាណបរិសុទ្ធដូចភ្លើង

 សូមគង់នៅក្នុងចិត្តជានិច្ច

សូមថែរក្សាយើងទាំងអស់គ្នា

ទៅដល់ថ្ងៃដែលយើងទៅស្ថានសួគ៌ 

Post a Comment

0 Comments