Verse1:
សូមព្រះអង្គទតរំពៃមើលទឹកដីនេះ
ព្រះអង្គគង់លើបល្ល័ង្ក
ដ្បិតទ្រង់មានពេញដោយក្ដីមេត្តា
សូមទ្រង់អត់ទោសដល់រូបយើងខ្ញុំនេះណា
សូមកែច្នៃជីវិតយើង។
Verse2
ពេលនេះយើងបានចូលមករួមគ្នាតែមួយ
សង់គ្រឹះជាថ្មីឡើងវិញ
ពីព្រោះពោរពេញដោយការបាក់បែក
សូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់យាងមក
ដើម្បីបញ្ឆេះដល់អស់ពួកខ្មាំង។
Pre-Chorus
សូមឲ្យជំនឿយើងបានឆេះឡើងដូចជាភ្លើង
ឲ្យទឹកដីនេះបានថ្មីឡើងដោយព្រះបន្ទូល
សូមឲ្យព្រះគុណទ្រង់ហូរមកដូចទឹកទន្លេ
សូមព្រះវិញ្ញាណទ្រង់យាងមកសណ្ឋិត។
Chorus
អូ សូមសិរីល្អនៃព្រះអង្គ
ថ្មីៗជារាល់ថ្ងៃ
សូមព្រះអង្គសោយរាជទឹកដី
កម្ពុជាថ្មី។
0 Comments