អ្នកដើរលើផ្លូវដែលពេញដោយសន្តិភាព
នៃព្រះអង្គ
ហើយទ្រង់យាងមកគង់នឹងដំណើរនៃអ្នក
គ្រប់ជំហានដែលអ្នកដើរ
ទ្រង់ជាអ្នកដឹកនាំ
ព្រះហស្ថដ៏រឹងមាំនៃទ្រង់ដឹកដៃអ្នក
អ្នកដើរលើផ្លូវដែលពេញដោយព្រះពរនៃអង្គ
សិរីរុងរឿងនៃទ្រង់គង់នឹងដំណើរអ្នក
គ្រប់ទីដែនដែលអ្នកជាន់ព្រះអង្គជាអ្នកគ្រប់គ្រង
អ្នកជាអ្នករៀបផ្លូវថ្វាយព្រះអង្គ
ដើម្បីនគរនៃព្រះអង្គ
បងប្អូនប្រុសស្រី
ចូរចាកចេញទៅ
ព្រះអង្គទ្រង់បានដាក់បញ្ជា
ចូរអ្នកចេញទៅ
ក្នុងនាមនៃព្រះអង្គ
នៅក្នុងទីដ៏សែនងងឹត
មានពន្លឺ បានរះឡើង
ពេលនោះហើយដែលលោកិយនេះ
បានឃើញសិរីល្អនៃទ្រង់
ចូររឹងមាំ
និងខ្លាំងខ្លាំងឡើង
ព្រះដែលឈ្នះ
លើសេចក្តីស្លាប់
ទ្រង់
យាងគង់ ជាមួយអ្នក
ទ្រង់នឹងប្រទានកំលាំងឱ្យដល់អ្នក។
0 Comments