៨៣ សួស្តីណូអែល

សួស្តី សួស្តីណូអែល សួស្តី សួស្តីណូអែល
សួស្តី សួស្តីណូអែល
ព្រះយេស៊ូវប្រសូតជាមនុស្សហើយ
រាជ្យព្រះអង្គសម្បូរសប្បាយ
សុខសាន្ត យុត្តិធម៌និង សុចរិតក្រៃ
 រាជ្យព្រះអង្គសម្បូសប្បាយ​
សុខសាន្តយុតិ្តធម៌និងសុចរិតក្រៃ
ប្រជាជនដែលដើរក្នុងភាពងងឹតអន្ធការ
បានឃើញពន្លឺថ្លាមួយ
ដែលរះយ៉ាងចិញ្ចាចចិញ្ចែង
រាជ្យព្រះអង្គសម្បូរសប្បាយ
សុខសាន្ត យុត្តិធម៌និង សុចរិតក្រៃ
 រាជ្យព្រះអង្គសម្បូសប្បាយ​
សុខសាន្តយុតិ្តធម៌និងសុចរិតក្រៃ
ពន្លឺមួយយាងលេចឡើង
បំភ្លឺមនុស្សលើលោកា
ដែលរស់នៅយ៉ាងវេទនា
ក្រោមអំណាចនៃសេចក្តីស្លាប់
រាជ្យព្រះអង្គសម្បូរសប្បាយ
សុខសាន្ត យុត្តិធម៌និង សុចរិតក្រៃ
រាជ្យព្រះអង្គសម្បូសប្បាយ​
សុខសាន្តយុតិ្តធម៌និងសុចរិតក្រៃ

Post a Comment

0 Comments