១ មើល យើងនឹងធ្វើការមួយថ្មី
ការនោះនឹងលេចឡើងឥឡូវ
តើអ្នកនឹងមិនស្គាល់ឬអ្វី យើងនឹងធ្វើផ្លូវនៅរហោរស្ថាន
២ យើងនឹងធ្វើទន្លេមួយថ្មីជាទន្លេនៅសមុទ្រខ្សាច់
ទាំងចចក និងសត្វអូសទ្រីចពួកវានឹងគោរពដល់យើង
៣ ពួកវានឹងគោរពដល់យើងគឺព្រោះយើងឱ្យមានទឹក
នៅក្នុងទីវាលរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់
៤ យើងនឹងឱ្យទឹកដល់រាស្រ្តយើងជាពួករើសតាំងពីដំបូង
ជារាស្ត្រដែលយើងបានជប់សូនដើម្បីឱ្យគេសរសើរយើង
ហា លេ លូ យ៉ា ហា លេ លូ យ៉ា
ហា លេ លូ យ៉ា ហា លេ លូ យ៉ា
0 Comments