២៦២ ​រដូវនៃព្រះគ្រីស្ទ

សូមឱ្យចិត្តនៃមនុស្សគ្រប់គ្នាបានដាំ
នូវព្រះលោហិតនៃព្រះអង្គព្រះគ្រីស្ទ
ដើម្បីឱ្យទឹកដីនេះពេញដោយរដូវ
ពណ៌បៃតងនៃព្រះគ្រីស្ទ
សូមឱ្យបានមកដល់សូមឱ្យបានមកដល់
សូមឱ្យព្រះរាជ្យនគរនៃព្រះជាម្ចាស់
បានមកដល់មកដល់ទឹកដីនេះ
ក្នុងចិត្តនៃមនុស្សគ្រប់រូបគ្រប់អស់
គ្រួសារនឹងក្រុមជំនុំ
សូមឱ្យនគរនៃព្រះបានយាងចុះមក
លើចិត្តគ្រប់គ្នា
ចូរយុវជននៃព្រះអង្គមានសុបិន្តពីព្រះយេស៊ូវ
ចូរឱ្យពួកគេឃើញនិមិត្តក្តីសង្រ្គោះនៃមនុស្សលោក
ក្តាប់ដំណឹងល្អនៅក្នុងដៃ
ក្តាប់ក្តីស្រឡាញ់នៅដៃម្ខាងទៀត
សូមឱ្យជាតិយើងក្លាយជា
ជាតិដែលទៅគ្រប់ជ្រុងជ្រោយ
នគរទាំងអស់
នៅគ្រប់ជ្រុងជ្រោយនៃទឹកដីនេះ
ចូរមនុស្សគ្រប់គ្នាសារភាពព្រះគ្រីស្ទជាព្រះអម្ចាស់
សូមឱ្យព្រះទ័យនៃស្ថានសួគ៌ដល់លើទឹកដីនេះ
ឱ្យទឹកដីនេះក្លាយជានគរទ្រង់
ចូរយុវជននៃព្រះអង្គមានសុបិន្តពីព្រះយេស៊ូវ
ចូរឱ្យពួកគេឃើញនិមិត្តក្តីសង្រ្គោះ
នៃមនុស្សលោកក្តាប់ដំណឹងល្អនៅក្នុងដៃ
ក្តាប់ក្តីស្រឡាញ់នៅដៃម្ខាងទៀត
សូមឱ្យជាតិយើងក្លាយជា
ជាតិដែលទៅគ្រប់ជ្រុងជ្រោយ

នគរទាំងអស់។

Post a Comment

0 Comments