ព្រះមិនដែលឱ្យខ្ញុំបាក់ទឹកចិត្ត
ទោះបីម្តងក៏ទ្រង់មិនដែលធ្វើដែរ
ព្រះអង្គតែងតែរក្សា នឹងការពារខ្ញុំ
ដោយព្រះគុណ នឹងក្តីយុត្តិធម៌
ពេលខ្ញុំគិតដល់អតីតកាល ដែលកន្លងហួសទៅ
ខ្ញុំអាចដឹងថាគ្រប់ការនិងគ្រប់អ្វីៗ
គឺក្នុងការដឹកនាំរបស់ទ្រង់
ឱព្រះអង្គទ្រង់ស្មោះត្រង់ទ្រង់ស្មោះត្រង់
ឱព្រះអង្គយើងនឹងមិនឃ្លាតចាក
ចេញឆ្ងាយពីរូបអ្នកឡើយហើយ
យើងក៏នឹងមិនទៅណាចោលរូបអ្នកដែរ
ព្រះអង្គបានសន្យានឹងខ្ញុំ ហើយ
ទ្រង់នឹងរក្សាសន្យាពីពេលនេះ
នឹងជារៀងដរាប ខ្ញុំជឿថា
ទ្រង់នឹងនៅតែថែរក្សាខ្ញុំ។
0 Comments