សូមព្រះអង្គទតរំពៃមើលដៃយើង
អ្វីអ្វីដែលយើងមាន សូមប្រើតាមផែនការ
សូមព្រះអង្គទតរំពៃមើលចិត្តយើង
សូមសូនហើយកែច្នៃ
ពេលទ្រង់ញែកយើងដាច់ដោយឡែក
យើងចង់រត់ចូលមករកអាសនា
មកចាប់យកភ្លើង មកឈរនៅប្រឡោះ
រវាងមនុស្សរស់ហើយនិងមនុស្សស្លាប់
សូមនាំចិត្តយើងឲ្យក្ដួលអាណិត
ដល់លោកិយដែលគ្មាននិមិត្ត
យើងនឹងនាំការផ្លាស់ប្ដូរ
នាំក្ដីសង្ឃឹម ដល់ជាតិ។
យើងឆ្លើយតាមការត្រាស់ហៅ
ទៅសង់ក្រុមជំនុំឥតរនាំង
សូមចាំងជះសិរីល្អ
សូមទ្រង់សង្គ្រោះមនុស្សបាត់បង់
មនុស្សបាត់បង់។
0 Comments