ទោះសហស្សវត្សកន្លងពីរដងទៅ
អ្វីដែលមិនផ្លាស់ប្តូរ
គឺសេចក្តីស្រលាញ់នៃព្រះវរបិតាដែលឆ្ពោះមករកអ្នក(២ដង)
តាមរយៈជីវិតរូបអ្នកព្រះអង្គបានទទួលសិរីរុងរឿង
នៅពេលដែលយើងរួមតែមួយ
អាណាចក្រទ្រង់នឹងមានជាពិត
គម្រោងការណ៍ដ៏ល្អរបស់ព្រះអង្គគឺមានសម្រាប់អ្នក
វានឹងបង្កើតផលផ្លែដ៏សែនស្រស់ស្អាត
ដោយការដែលយើងបម្រើរនិងចែកចាយ
ព្រះអង្គចង់បង្ហាញពីព្រះទ័យទ្រង់
ក្តីស្រលាញ់នៃទ្រង់
ការអត់ទោសហើយនិងព្រះវត្តមាននៃទ្រង់
តាមរយៈរូបកាយនៃអ្នក
ទោះសហស្សវត្សពីរដងកន្លងទៅ
អ្នកគឺជាប្រជាជាតិរបស់ព្រះជាម្ចាស់
ទោះសហស្សវត្សផុតទៅរៀងរហូត។
0 Comments