៣៨២ ប្រៀបបីដូចជាសត្វកា្តន់

ប្រៀបបីដូចជាសត្វកា្តន់
ដែលស្រែកដង្ហក់រកទឹកជ្រោះហូរ
ព្រលឹងខ្ញុំ ក៏ចង់ស្គាល់ ព្រះអម្ចាស់ដោយអស់ពីដួងចិត្ត
ប្រៀបដូចជា​មេស្រឡះ
ព្រះអាទិត្យ ក្តីសង្ឃឹម រះឡើង
ហើយពន្លឺក្តីស្រលាញ់នៃទ្រង់បានចាំងលើជីវិតខ្ញុំ
ក្តីស្រលាញ់ទ្រង់បានមកនឹងរកខ្ញុំ
ក៏បំភ្លឺដល់ភ្នែកងងឹតខ្ញុំ
ព្រលឹងនៃខ្ញុំច្រៀងដោយក្តីអំណរពេលឃើញទ្រង់
ទ្រង់បានដាក់ខ្ញុំនៅកន្លែងសុវតិ្ថភាព
ធ្វើឱ្យខ្ញុំលោតដូចជាសត្វក្តាន់
ទោះអ្វីខ្ញុំធ្វើឬទៅទីណាក្តី ក្តីស្រលាញ់នៃទ្រង់ដឹកនាំរូបខ្ញុំ
ព្រះអង្គចង់បានចិត្តយើងជាងម្តី
នឹងការប្រព្រឹត្តយើង
សូមឱ្យខ្ញុំស្រលាញ់តែព្រះអង្គមួយ
ជារៀងរហូតទៅ
ដល់ថ្ងៃមួយ ពេលខ្ញុំឈរ ចំពោះទ្រង់ខ្ញុំនឹងប្រាប់ទ្រង់ថា
កាលកូនរស់ លើផែនដី គឺកូនស្រលាញ់តែព្រះអង្គមួយ
ក្ដីស្រឡាញ់លោកិយមិនធ្លាប់ឱ្យ
ដែលមានអារម្មណ៍ដ៏ពុះកញ្រ្ជោល
ឱព្រះអម្ចាស់អើយនាំខ្ញុំទៅជិតព្រះអង្គ
ទូលបង្គំចង់ឃើញហើយពាល់ព្រះអង្គ
ក៏ចង់ក្រសោបព្រះឱសរបស់ទ្រង់
កាលកូននៅរស់ជីវិតខ្ញុំរស់សម្រាប់ទ្រង់មួយ

ទ្រង់តែមួយ ទ្រង់តែមួយខ្ញុំនឹងស្រលាញ់ទ្រង់មួយ

Post a Comment

0 Comments