ទីណា ដែលគ្មានអ្នកថ្វាយបង្គំដល់ទ្រង់
ទីនោះខ្ញុំនឹងថ្វាយបង្គំទៅដល់ព្រះអង្គ
ទីណាដែលគ្មានអ្នកសរសើរដល់ទ្រង់
ទីនោះខ្ញុំនឹងស្រែកសរសើរថ្វាយដល់ព្រះអម្ចាស់
ទីណាដែលគ្មានអ្នកលះបង់សំរាប់ទ្រង់
ទីនោះខ្ញុំនឹងពលីលះបង់ដល់ព្រះអង្គ
ទីណាគ្មានអ្នកធ្វើបន្ទាល់ពីទ្រង់
ទីនោះខ្ញុំនឹងធ្វើបន្ទាល់ពីព្រះអង្គជាម្ចាស់
ដែលរូបខ្ញុំបានឈានជើងជាន់
ចូរឱ្យខ្ញុំថ្វាយបង្គំទៅដល់ទ្រង់ ដោយព្រះលោហិតទ្រង់
សូមឱ្យខ្ញុំបានជាសះស្បើយ
គ្រប់ទីណាដែលខ្ញុំឈរសូម
ឱ្យទីនោះក្លាយជាដីបរិសុទ្ធ
ឱ្យពេញដោយក្លិនក្រអូបនៃព្រះជាម្ចាស់។
0 Comments