យើងជួបជុំគ្នានៅទីនេះ
ចែកចាយព្រះគុណក្តីសង្គ្រោះផងព្រះ
គ្មានសង្ស័យ
គ្មានការភ័យព្រួយ
ព្រោះមានវត្តមានទ្រង់គង់ជាមួយ
រៀងរាល់ថ្ងៃនៅក្នុងជីវិត
យើងបម្រើ
ហើយស្តាប់តាមព្រះដ៏ពិត
ហើយពេលដែលបាត់ក្តីសង្ឃឹម
យើងនឹងទុកចិត្តទ្រង់ដោយញញឹម
។
យើងនឹងកាន់ក្តីជំនឿឱ្យជាប់
ឯព្រះនឹងដឹកនាំយើងជាប់
ទោះងងឹតស្លុងយើងនឹងឃើញពន្លឺទ្រង់
យើងនឹងកាន់ក្តីជំនឿជាប់។
យើងនឹងរស់តាមផែនការព្រះ
ទោះបីជាយើងមិនយល់នាពេលខ្លះ
មានរឿងច្រើន
យើងមើលមិនច្បាស់
តែជំនឿជួយយើងឱ្យជឿជាក់
ព្រះបន្ទូលប្រាប់នូវក្តីពិត
ក្តីស្រឡាញ់ទ្រង់ឱ្យយើងកើតជាថ្មី
ទ្រង់ជួយយើងមិនឱ្យដួលចុះ
ព្រោះយើងដឹងថាទ្រង់ឈ្នះទាំងអស់។
យើងនឹងកាន់ក្តីជំនឿឱ្យជាប់
ឯព្រះនឹងដឹកនាំយើងជាប់
ទោះងងឹតស្លុងយើងនឹងឃើញពន្លឺទ្រង់
យើងនឹងកាន់ក្តីជំនឿជាប់។
រហូតដល់ថ្ងៃព្រះបំពេញការទ្រង់ហើយ
យើងនឹងកាន់ក្តីជំនឿជាប់។
0 Comments