ជួបតែបញ្ហាមិនដែលស្បើយ
ឱរូបខ្ញុំអើយម្តេចជាយ៉ាងនេះ
ទ្រឹងស្មារតីស្រាយមិនចេញសោះ
តើមានអ្នកជួយខ្ញុំឬទេ
គេបានប្រាប់ខ្ញុំឱ្យដឹងថា
មានព្រះមួយនេះណារំលែកទុក្ខ
ដ្បិតទ្រង់មានចិត្តក្តួលអាណិត
ដល់មនុស្សដែលលិចលង់បាត់បង់
ខ្ញុំអរព្រះគុណដោយគុណទ្រង់ធំចាំជួយខ្ញុំគ្រប់គ្រា
ពេលមានអាសន្នរកទ្រង់
ឱ ព្រះអង្គយេស៊ូវ
សូមនាំខ្ញុំទៅទីសម្រាក
ខ្ញុំច្រៀងសរសើរពីគុណទ្រង់
គុណអើយសែនធ្ងន់មិន
អាចថ្លែងបាន
ទុក្ខក្នុងទ្រូងខ្ញុំទាំងប៉ុន្មាន
គឺបានព្រះយេស៊ូវសង្គ្រោះ។
0 Comments