សូមយាងព្រះវិញ្ញាណ នៃសេចក្តីពិត
សូមយាងមកអង្រួន ផែនដីទាំងមូល
សូមសំអាតដួងចិត្ត ដែលធ្លាប់បានដួលរលំ
ដោយបាប ការកុហកនិងការលោភលន់
សូមយាងព្រះវិញ្ញាណ ពេញដោយព្រះគុណ
សូមយាងមកបំបែក ញែកផ្ទៃមេឃា
ឱភ្លើងដ៏វិសុទ្ធ សូមយាងមកពីស្ថានសួគ៌ា
ហើយសូមឆេះឡើង ដើម្បីសិរីល្អ នៃព្រះអង្គ
សូមឱ្យភ្លើងនៃការ រីកផុសផុលឆេះសន្ធោឡើង
សូមឱ្យព្រះបន្ទូល ពិតកែប្រែផែនដីនេះជាថ្មី
សូមបានបើកបង្ហូរ ទន្លេនៃព្រះគុណទ្រង់
ព្រះវិញ្ញាណបរិសុទ្ធ សូមបក់បោកផែនដីទាំងមូល
អស់អ្នកដែលស្លៀកសជា រាស្ត្ររបស់ព្រះអង្គ
បានក្រោកឡើង ដើម្បីថ្វាយ សិរីល្អទៅទ្រង
នៅថ្ងៃនោះសាសន៍ទាំងអស់ នឹងបានការព្យាបាល
សូមប្រទាន ថ្ងៃសិរីល្អ ដល់យើង។
0 Comments