ទោះបីខ្ញុំរស់រាល់ថ្ងៃលើផែនដីដែល
គ្មានក្តីសុខសាន្តពិត
តែព្រលឹងខ្ញុំនេះកំពុងដើរនៅឯស្ថានសួគ៌
ជាទីដែលព្រះគង់នៅ
គ្មានទឹកភ្នែកហូរ
នោះជាទីសង្ឃឹម
ដែលខ្ញុំទុកនៅលើស្ថានសួគ៌
មុខជាច្រើនខ្ញុំចង់ជួប
ហើយក៏មានឈ្មោះជាច្រើន
ដែលរូបខ្ញុំរលឹក
ទីដែលខ្ញុំរង់ចាំជាមួយដួងចិត្ត
ដែលសែនពុះកញ្រ្ជោល
ព្រះឱរាដ៏ធំនឹងអោបហើយស្វាគមន៍រូបខ្ញុំក្តីសង្ឃឹមខ្ញុំ
ដែលរៀបទុកនៅលើស្ថានសួគ៌ា
ព្រះអង្គអើយទាល់តែខ្ញុំបានទៅ
ដល់ស្ថានសួគ៌
ខ្ញុំនឹងមិនបញ្ឈប់ព្យុះហយាត្រានេះឡើយ
ទោះមានទុក្ខលំបាកក៏ដោយ
ក៏ខ្ញុំមិនខ្លាចរអាលើផ្លូវនេះ
ខ្ញុំដើរជាមួយព្រះអង្គ។
0 Comments