ពីមួយថ្ងៃទៅមួយថ្ងៃបានកន្លងហួស
ខ្ញុំមានកម្លាំងពេលជួបទុក្ខលំបាក
ទុកចិត្តលើព្រះតំរិះព្រះបិតាខ្ញុំ
ខ្ញុំមិនមានភាពទុក្ខព្រួយនឹងភ័យខ្លាច
ព្រះហស្ថដែលពេញដោយក្តីមេតា្តសប្បុរស
ទ្រង់ប្រទានឱ្យរាល់ថ្ងៃរាល់អ្វីល្អក្តី
ស្រលាញ់ខ្ញុំស្កប់ស្កល់នូវការឈឺចាប់
សម្រាកជាមួយភាពសុខសាន្ត។
រៀងរាល់ថ្ងៃព្រះអង្គទ្រង់តែងគង់ជិត
ខ្ញុំជាមួយក្តីមេត្តាអស្ចារ្យរាល់វេលា
អស់កង្វល់ទ្រង់ព្រមទទួលឱ្យខ្ញុំអរ
នាមទ្រង់គឺអ្នកផ្សះផ្សានឹងអំណាច
ការការពារកូនទ្រង់
និងទ្រព្យសម្បតិ្ត
គឺជាអ្វីដែលទ្រង់ផ្ទាល់ទទួលយក
ដូចថ្ងៃនោះអ្នកនឹងមានកម្លាំងគ្រប់គ្រាន់
ជាអ្វីដែលទ្រង់សន្យា។
សូមជួយខ្ញុំក្នុងគ្រាដែលមានទុក្ខលំបាក
នឹងទុកចិត្តពាក្យសន្យាទ្រង់ព្រះអង្គ
នោះខ្ញុំមិនបាត់នូវរង្វាន់លួងចិត្ត
ឱ្យកូននូវបន្ទូលបរិសុទ្ធនៃទ្រង់
សូមជួយកូនពេលជួបអាសន្ននឹងគា្រ
ភ័យកុំយកកូនចេញពីព្រះហស្ថបិតា
បន្តិចម្តងពេលថ្ងៃនោះកន្លងផុត
ទៅរហូតខ្ញុំដល់ទីសន្យា។
0 Comments