៣០៨ ចូរទៅហើយបង្កើតសិស្ស

នៅក្នុងព្រៃមួយដែលស្ថិត ក្នុងភូមិកាលីឡេ
ព្រះអម្ចាស់បានជួប ជាមួយនឹងសាវកទ្រង់ម្តងទៀត
ហើយបានមានបន្ទូលទៅពួកគេជាចុងក្រោយថា
ចូរអ្នករាល់គ្នា ចេញទៅក្នុងលោកិយទាំងមូល
ចូរចេញទៅហើយបង្កើតសិស្ស
មានមនុស្សជាច្រើន ដែលព្រះអម្ចាស់
បានហៅព្រោះព្រលឹងជាច្រើន
ក្នុងលោកនេះពឹងលើអ្នក
ចូរចេញទៅហើយបង្កើតសិស្ស
ហើយបង្រៀនគេដើរតាម ផ្លូវខ្ញុំ
ហើយខ្ញុំប្រាកដជា នឹងនៅជាមួយអ្នកជានិច្ច។
ពេលនេះព្រះអង្គទ្រង់ ក៏បានយាងមករកយើង
ព្រះអង្គទ្រង់ទតមកលោកិយដែលកំពុងងងឹតទៅ
ហើយបានស្នើរឱ្យពួកយើងរាល់គ្នាជាចុងក្រោយថា
ចូរអ្នករាល់គ្នា ទៅគ្រប់ទីកន្លែងទាំងអស់
ចូរចេញទៅហើយបង្កើតសិស្ស
មានមនុស្សជាច្រើន ដែលព្រះអម្ចាស់
បានហៅព្រោះព្រលឹងជាច្រើន
ក្នុងលោកនេះពឹងលើអ្នក
ចូរចេញទៅហើយបង្កើតសិស្ស
ហើយបង្រៀនគេដើរតាម ផ្លូវខ្ញុំ
ហើយខ្ញុំប្រាកដជា

នឹងនៅជាមួយអ្នកជានិច្ច។

Post a Comment

0 Comments