ព្រះជាម្ចាស់
ជាអ្នកបង្កើតរូបអ្នក ទ្រង់មានព្រះជន្មគង់នៅ
និងស្គាល់អ្នកយ៉ាងច្បាស់
ព្រះជាម្ចាស់ជាអ្នកបង្កើតរូបអ្នក
ព្រះអង្គយល់ដឹងពីអ្នកយ៉ាងច្បាស់លាស់បំផុត
ព្រះជាម្ចាស់ជាអ្នកថែរក្សារូបអ្នក
ទ្រង់មិនបោះបង់ចោល
រូបអ្នកសោះឡើយ
ព្រះជាម្ចាស់ជាអ្នកថែរក្សារូបអ្នក ព្រះ
អង្គថែរក្សាអ្នកដោយមិនសម្រាកសោះឡើយ។
ព្រះទ័យនៃទ្រង់មិនអាចពណ៌នា
ក្តីមេត្តាទ្រង់មិនអាច
កំណត់
ក្តីស្មោះត្រង់ទ្រង់ថ្មីរៀងរាល់ពេលវេលា
ក្តីស្រឡាញ់ទ្រង់គ្មានទីបញ្ចប់ឡើយ។
ព្រះជាម្ចាស់ទ្រង់ត្រូវការរូបអ្នក
ជាងអ្វីលើផែនដីនេះ
ជាងនរណាទាំងអស់
ព្រះជាម្ចាស់ទ្រង់ត្រូវការរូបអ្នក
ទ្រង់ចង់គង់នៅជាមួយនឹងអ្នកជារៀងរហូត
ព្រះជាម្ចាស់ទ្រង់ជាអ្នកដឹកនាំរូបអ្នក
ទោះនៅវាល
រហោស្ថាន
និងព្យុះភ្លៀងក្តី ព្រះជាម្ចាស់ទ្រង់ជាអ្នកដឹកនាំ
រូបអ្នក
ព្រះអង្គដឹកនាំរូបអ្នកទៅទីមានស្មៅខៀវខ្ចី។
0 Comments