១៣៥ ព្រះនៃខ្ញុំគឺជាព្រះមានចេស្តា

ព្រះនៃខ្ញុំគឺជាព្រះមានចេស្តា

 គ្មានអ្វីដែលទ្រង់មិនអាចធ្វើបានឡើយ
រាល់ការអធិស្ឋានយើងទាំងអស់
និងរាល់ការគិតយើងទាំងអស់
ហើយរាល់សុបិន្តនិងក្តីសង្ឃឹមរបស់យើង
 ព្រះនៃខ្ញុំទ្រង់ស្មោះត្រង់នឹងឆ្លើយតបបាន
ទ្រង់អាចផ្លាស់ប្តូរសេចក្តីលំបាករបស់យើងបាន
ទ្រង់អាចសម្រេចរាល់ការទាំងអស់បាន ហើយ
ទ្រង់អាចប្រោសមនុស្សស្លាប់ឱ្យ
រស់ឡើងគ្មាននរណាអាចឈ្នះទ្រង់បានឡើយ
ចូរពឹងលើបន្ទូលនៃព្រះ
 ហើយបោះសំណាញ់ចូលក្នុងទឹកជ្រៅ
ចូរចាំមើលការដ៏អស្ចារ្យនៅថ្ងៃនេះ
ទ្រង់ពិតអាចធ្វើបាន
ចូរពឹងលើបន្ទូលនៃព្រះ
ហើយបោះសំណាញ់ដោយក្តីជំនឿ
ឯអស់អ្នកដែលជឿ
នោះអាចសម្រេចបានហើយ។

Post a Comment

0 Comments