ទោះជីវិតខ្ញុំត្រូវលំបាក នឹងជួបទុក្ខសោកក្តី
នាមដែលខ្ញុំត្រូវហៅ គឺនាមព្រះយេស៊ូវ
ទោះបីជាទ្រព្យសម្បត្តិនិងកិក្តិយស មកហៅខ្ញុំក្តី
នាមដែលខ្ញុំដើរតាម គឺព្រះយេស៊ូវ
អ្នកដែលបានមកនៅជិតជីវិតខ្ញុំ
អ្នកដែលបានលើកខ្ញុំពេលខ្ញុំដួលចុះ
អ្នកដែលបានចូលក្នុងជីវិត ផ្តល់ជីវិតថ្មីដល់ខ្ញុំ
ជាបិតាដែលបង្កើតផែនដី
មានតែនៅក្នុងទ្រង់ មាននូវជីវិតដ៏ពិត
មានតែនៅក្នុងទ្រង់ មានក្តីអំណរដ៏ពិត
ពេលដែលខ្ញុំហៅទ្រង់ ជីវិតខ្ញុំបានផ្លាស់ប្រែ
ព្រះអង្គបានឱ្យរូបខ្ញុំរឹងមាំឡើង
បិតានៃស្ថានសួគ៌ ប្រទានកម្លាំងមកកូន
ព្រះវិញ្ញាណនៃក្តីពិត បានជួយទូលបង្គំ
ពេលនេះព្រះយេស៊ូវគ្រីស្ទទ្រង់គង់នៅក្នុងរូបខ្ញុំ
ទ្រង់នឹងនៅជាមួយខ្ញុំរហូតទៅ។
0 Comments