២៤៤ សូមប្រទានដួងចិត្តទ្រង់ដល់ខ្ញុំ

ព្រះអង្គសូមទតមើល ជម្រៅដួងចិត្តកូន
គ្មានអ្វីល្អសោះឡើយ នៅចំពោះទ្រង់
តែខ្ញុំចង់ថ្វាយអ្វីទាំងអស់
ដែលខ្ញុំមានទៅដល់ទ្រង់
សូមឱបខ្ញុំជាប់ដោយក្តីស្រលាញ់
សូមកែប្រែខ្ញុំជាថ្មីឡើង
សូមប្រទានដួងចិត្តនៃទ្រង់ដល់ខ្ញុំ
ឱបិតាអើយ
សូមប្រទានដួងចិត្តនៃទ្រង់ដល់ខ្ញុំ
ព្រះហឫទ័យនៃទ្រង់បានសម្រេចក្នុងខ្ញុំ
សូមព្រះអង្គជួយបំពេញ
សូមប្រទានដួងចិត្តនៃទ្រង់ដល់ខ្ញុំ
សូមទ្រង់បង្រៀនពីក្តីស្រលាញ់ដល់ខ្ញុំ
ឱ្យខ្ញុំបានស្គាល់ព្រះទ័យទ្រង់
ឱ្យកូនបានចេះអត់ឱនទោស
បំពេញខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធ
សូមឱ្យខ្ញុំបានដើរតាមផ្លូវទ្រង់
ព្រះអង្គសូមប្រទានដួងចិត្តនៃទ្រង់ឱ្យខ្ញុំ(X2)
សូមប្រទានដួងចិត្តនៃទ្រង់ដល់ខ្ញុំ
ឱបិតាអើយ
សូមប្រទានដួងចិត្តនៃទ្រង់ដល់ខ្ញុំ
ព្រះហឫទ័យនៃទ្រង់បានសំរេចក្នុងខ្ញុំ
សូមព្រះអង្គជួយបំពេញ

សូមប្រទានដួងចិត្តនៃទ្រង់ដល់ខ្ញុំ។

Post a Comment

0 Comments