ខ្ញុំបានចេញឆ្ងាយពីក្តីស្រលាញ់របស់ឈើឆ្កាង
ហើយបានភ្លេចអស់ទាំងព្រះគុណទ្រង់ ជីវិតខ្ញុំបរាជ័យ
ព្រះយេស៊ូវបានពាល់ចិត្ត ដែលរឹងដូចថ្មនៃខ្ញុំ
ខ្ញុំស្រលាញ់ព្រះអង្គ ព្រោះទ្រង់បានធ្វើឱ្យខ្ញុំក្រោកឈរជាថ្មី
ទ្រង់បានការពារឃុំគ្រងរូបខ្ញុំ ហើយទ្រង់ឱបខ្ញុំជាប់
ខ្ញុំជាកូននៃព្រះដ៏មានតម្លៃ កូននៃព្រះអម្ចាស់
ទ្រង់បានការពារឃុំគ្រងរូបអ្នក ហើយទ្រង់ឱបអ្នកជាប់
អ្នកជាកូននៃព្រះដ៏មានតម្លៃ កូននៃព្រះអម្ចាស់។
ខ្ញុំនឹងបំភ្លេចចោលនូវរឿងពីអតីតកាល
ហើយខ្ញុំក៏ឈប់គិតពីអ្វីដែលខ្ញុំបានធ្វើកន្លងមក
ព្រះអង្គបង្កើតទន្លេ និងផ្លូវនៅទីរហោស្ថាន
ខ្ញុំសម្លឹងទៅរកទ្រង់តែមួយព្រោះទ្រង់ធ្វើការល្អក្នុងខ្ញុំ។
ទ្រង់បានការពារឃុំគ្រងរូបខ្ញុំ ហើយទ្រង់ឱបខ្ញុំជាប់
ខ្ញុំជាកូននៃព្រះដ៏មានតម្លៃ កូននៃព្រះអម្ចាស់
ទ្រង់បានការពារឃុំគ្រងរូបអ្នក ហើយទ្រង់ឱបអ្នកជាប់
អ្នកជាកូននៃព្រះដ៏មានតម្លៃ កូននៃព្រះអម្ចាស់។
0 Comments