២៦៩ ចូរក្រោកហើ​យដើរទៅ

នៅពីខាងក្រោយនៃខ្ញុំ
គឺព្រះអង្គដែលជួយដល់ខ្ញុំ
នៅក្នុងផ្លូវជីវិតនៃខ្ញុំ
តែងទន់ខ្សោយព្រួយខ្វល់ខ្វាយ
រាល់ថ្ងៃខ្ញុំចង់បោះបង់មិនចង់បន្តទៀត
តែទ្រង់រុញច្រានឱ្យខ្ញុំទៅ
R. ចូរក្រោកឡើង ហើយដើរទៅ
យើងនឹងផ្តល់កម្លាំងថ្មីឱ្យអ្នក
ចូរក្រោកឡើងហើយដើរទៅមុខ
យើងប្រាកដនឹងជួយអ្នក
នៅពីខាងក្រោយនៃខ្ញុំគឺព្រះអង្គដែល
ជួយដល់ខ្ញុំពេលខ្ញុំដើរដោយក្តីសុខ
សាន្តខ្ញុំមិនដែលនឹកឃើញទ្រង់
ពេលខ្ញុំជួបទុក្ខក្នុងចិត្តពេញដោយភាព
សោកសៅទ្រង់យាង
ហើយលូកព្រះហស្ថមក
R. (​​​       ) អើយ  ក្រោកឡើង
ព្រះអង្គនឹងប្រទានកម្លាំងថ្មី​   ចូរក្រោក
ឡើងហើយដើរទៅមុខ
យើងប្រាកដនឹងជួយអ្នក
នៅពីខាងក្រោយនៃខ្ញុំគឺព្រះអង្គដែល
ជួយដល់ខ្ញុំពេលខ្លះខ្ញុំងាកត្រឡប់
ក្រោយទ្រង់នៅតែគង់ទីនោះ
ទ្រង់ទតសម្លឹងមកខ្ញុំ
ដោយព្រះភ័ក្រស្រទន់
ទ្រង់រុញច្រានឱ្យធ្វើជាឆាប់
R. ចូរក្រោកឡើង ហើយដើរទៅ
យើងនឹងផ្តល់កម្លាំងថ្មីឱ្យអ្នក
ចូរក្រោកឡើងហើយដើរទៅមុខ

យើងប្រាកដនឹងជួយអ្នក។

Post a Comment

0 Comments