៣៦៣ យេស៊ូវ នាមពិរោះលើអស់ទាំងនាម

យេស៊ូវ នាមពិរោះលើអស់ទាំងនាម
យេស៊ូវ​ទ្រង់តែងតែស្តាប់គ្រប់ពេលខ្ញុំហៅ
ឱយេស៊ូវទ្រង់លើខ្ញុំឡើងពេលខ្ញុំដួលចុះ
នាមទ្រង់សែន​ពិរោះលើអស់ទាំងនាម។
យេស៊ូវខ្ញុំចង់តម្កើងទ្រង់ប៉ុណ្ណា
យេស៊ូវជាដើមជាចុងទ្រង់នៅដដែល
ឱយេស៊ូវ ទ្រង់ស្លាប់ហើយយក ភាពខ្មាស់ខ្ញុំចេញ
នាមទ្រង់សែន​ពិរោះលើអស់ទាំងនាម។
យេស៊ូវជាស្តេចដែលមកជាឆាប់
យេស៊ូវយើងត្រូវការក្តីស្រលាញ់នៃទ្រង់
ឱយេស៊ូវ យើងលើកសម្លេង​ហើយ នឹងច្រៀងឡើង

នាមទ្រង់សែន​ពិរោះលើអស់ទាំងនាម។

Post a Comment

0 Comments