១ ឱ្យតែរូបខ្ញុំបានមានចិត្តល្អសប្បុរស
ដូចជាព្រះអម្ចាស់យេស៊ូវ
ឱ្យតែខ្ញុំបានផ្តល់ នូវក្តីស្រលាញ់ស្មោះ
ដូចជាព្រះអម្ចាស់ព្រះយេស៊ូវ
បើចេះតែនិយាយ នោះមានប្រយោជន៍ឡើយ
ចូរយើងនាំគ្នាប្រព្រឹត្តតាម
ព្រះយេស៊ូវនឹងឃើញ ការដែលខ្ញុំប្រព្រឹត្ត
នឹងធ្វើតាមបានល្អប្រពៃ។
២
ឱ្យតែរូបខ្ញុំបាន ជួយដល់អ្នកដទៃ
ដូចជាព្រះអម្ចាស់យេស៊ូវ
ឱ្យតែរូបខ្ញុំបាន អធិស្ឋានឱ្យគេ
ដូចជាព្រះអម្ចាស់យេស៊ូវ
បើចេះតែនិយាយ នោះមានប្រយោជន៍ឡើយ
ចូរយើងនាំគ្នាប្រព្រឹត្តតាម
ព្រះយេស៊ូវនឹងឃើញ
ការដែលខ្ញុំប្រព្រឹត
នឹងធ្វើតាមបានល្អប្រពៃ។
0 Comments