ព្រះយេស៊ូវជា Jesus Is

 ព្រះយេស៊ូវជា

Intro:

ហាអេ...... ហាអេអេ........ អេ.......

Verse 1:

ហាលេលូយ៉ាអើយ ហាលេ ហាលេលូយ៉ា (២ដង)

ព្រះយេស៊ូវគ្រីស្ទជាអង្គក្សត្រា

មកសង្គ្រោះលោកានិងខ្ញុំ អើយ

មកសង្គ្រោះលោកានិងខ្ញុំ

Verse 2: 

ព្រះនាមព្រះអង្គអើយ មានឬទ្ធិអំណាចចេស្ដា (២ដង)

នៅលើឈើឆ្កាងទ្រង់ឈ្នះហើយណា

លោះយើងមានជីវិតថ្មីអើយ

លោះយើងមានជីវិតថ្មី

Chorus:

ទ្រង់ជាព្រះលើព្រះ ហើយជាស្ដេចលើស្ដេច

ម្ចាស់នៃសន្តិភាព វិសុទ្ធលើទាំងអស់។

ជាអេម៉ាញូអែល ជាបុត្រានៃព្រះ

ជាថ្មដាសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ

គឺព្រះយេស៊ូវគ្រីស្ទ។

Instrumental:

Verse 3:

យើងលើកទ្រង់ឡើងអើយ យើងលើក យើងលើកទ្រង់ឡើង (២ដង)

ព្រោះនាមព្រះអង្គប្រសើរថ្កុំថ្កើង

គ្មាននាមណាដូចព្រះអង្គអើយ

គ្មាននាមណាដូចព្រះអង្គ។

Verse 4:

ទ្រង់គឺជាផ្លូវអើយ ក្ដីពិតនិងជាជីវិត (២ដង)

ព្រះអង្គសោយរាជ្យ ដោយក្ដីសុចរិត

ជារៀងដរាបអស់កល្បអើយ

ជារៀងដរាបអស់កល្ប

Chorus:

ទ្រង់ជាព្រះលើព្រះ ហើយជាស្ដេចលើស្ដេច

ម្ចាស់នៃសន្តិភាព វិសុទ្ធលើទាំងអស់។

ជាអេម៉ាញូអែល ជាបុត្រានៃព្រះ

ជាថ្មដាសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ

គឺព្រះយេស៊ូវគ្រីស្ទ។

ច្រៀងChorusម្ដងទៀត


Post a Comment

0 Comments