សរសើរព្រះអង្គ

១៥. សរសើរព្រះអង្គ

វគ្គ១៖

ថ្ងៃនេះ ជាថ្ងៃដ៏ល្អ យើងនាំគ្នាមក សរសើរព្រះគុណ

ព្រះអង្គ ដែលមានគុណធ្ងន់ ផ្ដល់ក្ដីទន់ភ្លន់ ដល់យើងទាំងឡាយ

មកចុះ យើងជុំគ្នា កុំបីរសាយ ស្រីប្រុស ផងទាំងឡាយ យើងបបួលគ្នា

មកសរសើរតម្កើងព្រះគុណ មកសរសើរតម្កើងព្រះគុណ

ដែលមានគុណធ្ងន់ ព្រះករុណា។

វគ្គ២៖

យើងសូម សរសើរព្រះអង្គ ដែលព្រមយាងចុះ មកក្នុងលោកា

ដោយព្រះហឫទ័យស្នេហា លះឋានសួគ៌ា មកកើតជាមនុស្ស

គឺព្រះយេស៊ូវ ដែលជួយសង្គ្រោះ ព្រមស្លាប់ ជាជំនួសរូបយើងរាល់គ្នា

សូមសរសើរតម្កើងព្រះគុណ សូមសរសើរតម្កើងព្រះគុណ

ដែលមានគុណធ្ងន់ ព្រះករុណា។

វគ្គ៣៖

អង្គព្រះវិញ្ញាណ ទ្រង់នាំ ឲ្យយើងខិតខំដើរទៅឋានសុខ

ពុះពារ ឧបសគ្គរាំងមុខ ទោះបីមានទុក្ខ លំបាកយ៉ាងណា

ធ្វើតាមតែអ្វីៗ ដែលព្រះបញ្ជា ទ្រង់គង់ជាមួយយើង តាមព្រះសន្យា

សូមសរសើរតម្កើងព្រះគុណ សូមសរសើរតម្កើងព្រះគុណ ដែលមានគុណធ្ងន់ ព្រះករុណា។

Post a Comment

0 Comments