៣២១ អូហ៍​ ព្រះយេហូវ៉ាជាកម្លាំងនៃខ្ញុំ

អូហ៍ព្រះយេហូវ៉ាជាកម្លាំងនៃខ្ញុំ
ខ្ញុំស្រលាញ់ទ្រង់ឱព្រះយេហូវ៉ាអើយ
ទ្រង់គឺជាថ្មដាដ៏សែនរឹងមាំ និងជាបន្ទាយនៃខ្ញុំ
ទ្រង់ជាអ្នកដែលសង្គ្រោះរូបខ្ញុំ
ជាអម្ចាស់ហើយជាព្រះនៃខ្ញុំ
ជាថ្មដាដែលខ្ញុំលាក់បាំងខ្លួនក៏ជាខែលសំរាប់ខ្ញុំ
ព្រះអង្គនៃរូបខ្ញុំ ព្រះអង្គនៃរូបខ្ញុំ
ទ្រង់ជាត្រែនៃក្ដីសង្គ្រោះ និងជាបន្ទាយដ៏មាំ
ព្រះអង្គនៃរូបខ្ញុំ ព្រះអង្គនៃរូបខ្ញុំ
ទ្រង់ជាព្រះយេហូវ៉ាខ្ញុំ ជាអង្គសង្គ្រោះខ្ញុំ(X2)
អូហ៍ព្រះយេហូវ៉ាជាជីវិតនៃខ្ញុំ
ខ្ញុំសរសើរទ្រង់ឱព្រះយេហូវ៉ាអើយ
ទ្រង់គឺជាអង្គដែលខ្ញុំស្រលាញ់ និងជាបន្ទាយនៃខ្ញុំ
ទ្រង់ជាអ្នកដឹកនាំដល់ខ្ញុំ ទៅតាមផ្លូវរបស់ព្រះអម្ចាស់
ដោយទ្រង់ជាអ្នកគង្វាលរូបខ្ញុំ
នោះខ្ញុំនឹងដើរតាមទ្រង់
ព្រះអង្គនៃរូបខ្ញុំ ព្រះអង្គនៃរូប ខ្ញុំ
សូមទ្រង់បំពាក់ម្កុដដល់ខ្ញុំ គឺជាម្កុដនៃជីវិត
ព្រះអង្គនៃរូបខ្ញុំ ព្រះអង្គនៃរូបខ្ញុំ

ទ្រង់ជាព្រះយេហូវ៉ាខ្ញុំ ជាអង្គសង្គ្រោះខ្ញុំ(X2)

Post a Comment

0 Comments