មានមនុស្សជាច្រើន មិនបានដឹងពីសេចក្តីពិត
បណ្តាលឱ្យពួក គេចាកចេញពីព្រះ
តែទោះយ៉ាងណាព្រះដែលខ្ញុំជួប
ទ្រង់មានក្តីស្រលាញ់ពិត ជាក្តីពិតនឹង ជាក្តីសង្ឃឹមពិត
ខ្ញុំ ចូលចិត្តតែព្រះយេស៊ូវ ខ្ញុំ ចូលចិត្តតែព្រះយេស៊ូវ
ដូចលោកពេត្រុស បានសារភាព
ថា លោកស្រលាញ់ព្រះអម្ចាស់
ខ្ញុំ ក៏ស្រលាញ់ ព្រះយេស៊ូវខ្លាំងដែរ។
អ្នកមានបន្ទុកធ្ងន់ ចូរនាំគ្នាចូលមកឯខ្ញុំ
ខ្ញុំនឹងឱ្យអ្នក រាល់គ្នាឈប់សម្រាក
នេះហើយគឺជាផ្លូវពិតតែមួយ នៃជីវិតនិងព្រះពរ
នេះហើយជាបន្ទូលដែល ខ្ញុំបានស្តាប់
ខ្ញុំ ចូលចិត្តតែព្រះយេស៊ូវ ខ្ញុំ ចូលចិត្តតែព្រះយេស៊ូវ
ដូចលោកពេត្រុស បានសារភាព
ថា លោកស្រលាញ់ព្រះអម្ចាស់
ខ្ញុំ ក៏ស្រលាញ់ ព្រះយេស៊ូវខ្លាំងដែរ។
បងប្អូនប្រុសស្រីអើយ បើចង់រកក្តីសុខដ៏ពិត
ម្តេចក៏មិនមក ជួបព្រះយេស៊ូវទៅ
អ្នកនឹងរកឃើញក្តីសុខដ៏ពិត ដោយព្រោះតែព្រះអង្គផ្ទាល់
ហើយអ្នកនឹងលន់ តួដូចខ្ញុំបានធ្វើ
0 Comments