ព្រះអម្ចាស់នឹងសព្វព្រះហឫទ័យ
ជាមួយនឹងចិត្ដ ដ៏តូចទាបនៃខ្ញុំ
នៅក្នុងបញ្ហា ដ៏សែនតូចមួយ ធ្វើឱ្យខ្ញុំស្គាល់សុភមង្គល
ពេលដែលខ្ញុំ ខ្សោយអស់កម្លាំងកាយ
ព្រះអង្គបានក្លាយជាកម្លាំងដល់ខ្ញុំ
ស្ថានបរមសុខដ៏ស្រស់បំព្រងប្រគល់
នៅក្នុងដួងចិត្ដនៃខ្ញុំ
សេចក្ដីស្រលាញ់របស់ព្រះអង្គបានប្រទានពរយើង
ទ្រង់ក៏បានលើកអ្នកទាបឡើងយ៉ាងខ្ពស់
ហើយទ្រង់ក៏បានប្រគល់
ស្ថានសួគ៌ដ៏ស្រស់ស្អាតដល់យើង
ហើយក៏រៀបចំគ្រប់យ៉ាងសម្រាប់ខ្ញុំ
ពេលសរសើរទ្រង់មានក្តីអំណរ
ពេលអរព្រះគុណមានក្តីសុខសាន្ត
ពេលអធិស្ឋានឥតឈប់ឈរ
ទ្រង់ឱ្យយើងស្គាល់ព្រះអង្គ(X2)
0 Comments