ខ្ញុំនឹងទៅទីនោះ ដោយលីឈើឆ្កាងរបស់
ព្រះអម្ចាស់ ទោះបីជាដល់កន្លែង
ដែលមានគ្រោះអាសន្ន
ព្រោះព្រះអម្ចាស់ បានបញ្ជូនខ្ញុំទៅទីនោះ
ខ្ញុំនឹងស្វែងរកព្រះទ័យ ហើយនឹងសរសើរដល់ទ្រង់
ដើម្បីសិរីល្អទ្រង់ ខ្ញុំនឹងទៅទីនោះ
ហើយព្រះហស្ថនៃទ្រង់
នឹងថែរក្សាការពាររូបខ្ញុំ
ជីវិតខ្ញុំជាជីវិតអ្នកដំណើរ
ខ្ញុំនឹងស្រែកប្រកាស
ពីការដែលទ្រង់នឹងយាងមក
ខ្ញុំនឹងដាំឈើឆ្កាងទ្រង់នៅលើទឹកដីនោះ
ហើយធ្វើបុណ្យជ្រមុជទឹក
នៅក្នុងព្រះនាមទ្រង់
ក្នុងជីវិតរបស់ខ្ញុំ ទោះរស់ឬស្លាប់ក៏ដោយ
ជីវិតខ្ញុំគឺសម្រាប់តែទ្រង់មួយគត់
ឱ ព្រះវិញ្ញាណសូមមកលើខ្ញុំ
សូមទ្រង់យាងមកលើទឹកដីនេះ។
0 Comments