ភ្នែកខ្ញុំកំពុងមើលសិរីល្អទ្រង់ ហើយ
ទ្រង់ក៏គង់ក្នុងចំណោមពួកយើង
សិរីល្អនៃទ្រង់គ្របបាំងលើវេហា
ឯលោកាពេញដោយការតម្កើង
ភ្នែកខ្ញុំកំពុងមើលសិរីល្អទ្រង់
ទ្រង់គង់នៅកណ្តាលនៃការតម្កើង
ព្រះភ័ក្ត្ររបស់ព្រះអង្គ
តម្រង់មកភពផែនដី
ទ្រង់លើកព្រះហស្ថដ៏មានចេស្តា
សិរីរុងរឿងនៃទ្រង់ពាសពេញទីនេះ
យើងកំពុងឈរជាមួយនឹងព្រះអង្គ
យើងនៅតែច្រៀងសរសើរទ្រង់បន្តទៅទៀត
រហូតទាល់តែគ្រប់សាសន៍បានឃើញទ្រង់។
បិតានៃស្ថានសួគ៌ កំពុងកែប្រែយើងជាថ្មី
សូមឱ្យយើងក្លាយជាអ្នកបំរើគ្រប់ទាំងនគរ
ចូរឱ្យគ្រប់សាសន៍បានក្រោកឡើង
ដើម្បីសរសើរទ្រង់ នោះគេនឹង
ឃើញសិរីល្អនៃព្រះអម្ចាស់។
0 Comments