២៥៩ ការអធិស្ឋានរបស់យ៉ាបេស

ទោះបីជាខ្ញុំបានកើតមកនាំនូវភាព
ទុក្ខព្រួយដល់ម្តាយរបស់ខ្ញុំតែព្រះដែល
ជួយសង្រ្គោះបានរើសខ្ញុំ
ហើយឱ្យខ្ញុំក្លាយជាមនុស្សជាទីគោរព
ខ្ញុំនឹងបម្រើព្រះយេហូវ៉ាហើយដើរតាម
ព្រះបន្ទូលទ្រង់អស់មួយជីវិតនៃខ្ញុំខ្ញុំនឹង
ជ្រកនៅក្រោមដំណាក់នៃទ្រង់ជានិច្ច
ឱបើទ្រង់នឹងប្រទានពរមកខ្ញុំហើយ
ព្រមទាំងវាតព្រំដែនទូលបង្គំឱ្យបាន
ធំហើយទូលាយឡើង
ហើយឱ្យព្រះហស្ថទ្រង់នៅជាប់ជាមួយខ្ញុំ
មិនឱ្យប្រព្រឹត្តការអាក្រក់ឡើយប្រយោជន៍
មិនឱ្យរូបខ្ញុំមានចិត្តព្រួយ
ខ្ញុំនឹងស្វែង រកតែព្រះយេហូរវ៉ាមួយដោយអស់
ពីដួងចិត្តហើយព្រះអង្គជាម្ចាស់ខ្ញុំ
ទ្រង់ជ្រាបរាល់ការដែលខ្ញុំបានធ្វើហើយ
បានអនុញ្ញាតរាល់ការដែលខ្ញុំបានថ្លែង
ឱបើទ្រង់នឹងប្រទានពរមកខ្ញុំ
ហើយព្រមទាំងវាតព្រំដែនទូលបង្គំ
ឱ្យបានធំហើយទូលាយឡើងហើយ
ឱ្យព្រះហស្ថទ្រង់នៅជាប់ជាមួយខ្ញុំ
មិនឱ្យព្រព្រឹត្តការអាក្រក់ឡើយ
ប្រយោជន៍មិនឱ្យរូបខ្ញុំមានចិត្តព្រួយ

ឱអង្គសង្រ្គោះរបស់ខ្ញុំ។

Post a Comment

0 Comments