ដូចហ៊ុំព័ទ្ធណ្តាលអ័ព្ទផ្សែង
ពេលក្តីជំនឿខ្ញុំត្រូវបានរងើ្គ
ខ្ញុំដើរឆ្ពោះទៅរកព្រះអម្ចាស់
ព្រះអង្គដូចគិរីបុព្វតា
គ្រប់វេលាទ្រង់នៅតែគង់ទីនោះ
ខ្ញុំងើបឡើងហើយ
នឹងឃើញក្តីស្រឡាញ់ទ្រង់ចំពោះខ្ញុំ
ទ្រង់ជាជំនួយទ្រង់ជាទីពឹងខ្ញុំ
ទ្រង់រៀបចំផ្លូវសំរាប់ខ្ញុំជានិច្ច
នៅមុខព្រះចេស្តាទ្រង់
ខ្ញុំថ្វាយបង្គំដោយជំនឿ
ហើយស្តាប់តាមព្រះអង្គ
ព្រះអង្គទ្រង់ជាអ្នកដឹកនាំរូបខ្ញុំ
ហើយទ្រង់តែងតែគង់ជិតខ្ញុំជានិច្ច
ក្នុងក្តីស្រឡាញ់ព្រះអង្គ
ខ្ញុំថ្វាយបង្គំដោយជំនឿ
ហើយស្តាប់តាមព្រះអង្គរៀងរហូត។
0 Comments