ព្រះទ្រង់គឺជាទីពឹងជ្រក
ហើយក៏ជាកម្លាំងនៃយើងព្រះជាជំនួយ
ដែលនៅជាប់ ជាមួយក្នុងគ្រាមានអាសន្ន
ចូរបង្អង់សិនហើយឱ្យដឹងថា
យើងនេះហើយគឺជាព្រះនៃសកលលោក
យើងនឹងបានខ្ពង់ខ្ពស់ថ្កើងថ្កានឡើង
នៅកណ្តាលផែនដីនឹងគ្រប់ជាតិសាសន៍
ព្រះទ្រង់គឺជាទីពឹងជ្រក
ហើយក៏ជាកម្លាំងនៃយើងព្រះជាជំនួយ
ដែលនៅជាប់ ជាមួយក្នុងគ្រាមានអាសន្ន
ខ្ញុំស្រលាញ់ព្រះនៃខ្ញុំព្រះបិតា
ខ្ញុំសរសើរតម្កើងដោយអស់ពីចិត្តខ្ញុំ
ខ្ញុំស្រែកប្រកាសពីព្រះនាមព្រះយេស៊ូវ
ហើយរង់ចាំព្រះអង្គយាងមកម្តងទៀត។
0 Comments