១ ព្រះអាទិត្យពេលថ្ងៃ ដូចព្រះច័ន្ទពេលយប់
តើខ្ញុំអាចរស់បែបនឹងបានទេ?
ដោយគ្មានការលោភលន់ ចែងចាំងពន្លឺ ទៅទីងងឹត
ដូចបានរស់សម្រាប់អ្នកដទៃទាំងស្រុង
ក្នុងជីវិតនៃខ្ញុំ បើសិនមានប្រាថ្នា
ខ្ញុំចង់ក្លាយជាអំបិលនឹងពន្លឺ
ព្រលឹងដែលខ្សត់ខ្សោយ ព្រលឹងដែលខ្វល់ខ្វាយ
ខ្ញុំចង់នាំពួកគេទៅរកព្រះអង្គ
ភាពលោភចង់បាននឹងបំណងប្រាថ្នាដ៏ល្ងង់ខ្ញុំ
តែងតែក្លាយជាបន្ទុកដ៏ សែនធំ
វាបានប៉ះទង្គិច ចិត្តខ្ញុំឱ្យរងទុក្ខវេទនា
ព្រះយេស៊ូវសូមទ្រង់ជួយទូលបង្គំផង
២ ដូចជាព្រះយេស៊ូវ ដូចជាសាវកប៉ូល
តើខ្ញុំអាចរស់បែបនឹងបានទេ?
ដើម្បីអ្នកដទៃបានលះបង់នូវខ្លួន
ប្រាណខ្លួនដើម្បីនឹងបូជាចោលជីវិតខ្លួនឯង
ក្តីស្រលាញ់នៃព្រះជាក្តីស្រលាញ់ដែល
ប្រទានដោយគ្មានការបង់ចំណាយថ្លៃ
តែខ្ញុំបែរជាចង់ ទទួលយកជាជាង
ការដែលខ្ញុំរំលែកឱ្យអ្នកដទៃ
មាត់របស់ខ្ញុំមើលទៅដូចជាព្រះឱស្ឋព្រះអង្គ
ប៉ុន្តែចិត្តខ្ញុំនៅតែមិនទាន់ស្អាត
ខ្ញុំសុទ្ធតែរាប់ក្តីស្រលាញ់ដែលខ្ញុំនឹងទទួល
ព្រះយេស៊ូវសូមទ្រង់ជួយទូលបង្គំផង
0 Comments