៣៧៩ ឱបងប្អូនជាទីស្រលាញ់​

ឱបងប្អូនជាទីស្រលាញ់
ចូរយើងស្រលាញ់គា្នទៅវិញទៅមក
ដ្បិតសេចក្តីស្រលាញ់នោះឯង​ គឺមកពីព្រះអង្គ
អ្នកណាដែលមានក្តីស្រលាញ់
គឺមកពីព្រះហើយក៏ស្គាល់ព្រះ
បានជាទ្រង់ចាត់ព្រះបុត្រាមកក្នុងលោកិយ
ដើម្បីឱ្យយើងរាល់គ្នាបានរស់នៅ
ព្រះចាត់ទ្រង់មក​ទុកជាតង្វាយមេត្រី
ជាតង្វាយធួនបាបយើង
ឱ្យបងប្អូនជាទីស្រលាញ់​​
ចូរយើងស្រលាញ់គា្នចុះ
ដ្បិតសេចក្តីស្រលាញ់នោះឯង គឺមកពីព្រះអង្គ
ប្រសិនយើងស្រលាញ់គ្នាទៅវិញទៅមកនោះ
ព្រះអម្ចាស់ទ្រង់នឹងគង់នៅ

ក្នុងយើងរៀងរហូតទៅ ។

Post a Comment

0 Comments