៣៨០ ដោយបទថ្មី

រាស្រ្តរបស់ ព្រះអង្គបានមកជុំគ្នាក្នុង
ទីបរិសុទ្ធនេះ
ចូរមកថ្វាយ បង្គំដោយការច្រៀង
ថ្វាយសិរីដល់នាមទ្រង់
គ្រប់ការទ្រង់ នោះសុទ្ធតែអស្ចារ្យក្រៃទ្រង់
គួរជាទីទុកចិត្ត
កូនរបស់ព្រះអង្គបានរីករាយហើយអរសប្បាយ
ទៅកាន់ចៀមដែលគង់នៅលើបល្ល័ង្
ចូរសរសើររហូត
គ្រប់ជាតិសាសន៍ ស្រែកច្រៀងសរសើរទ្រង់
ថ្វាយសិរីដល់ព្រះអង្គ
ចូរលើកទ្រង់ ឡើងដោយការស្រែកច្រៀងការលេង
ពិណនឹងស៊ុងថ្វាយទ្រង់
ចូរលើកសម្លេងឡើង។សរសើរទ្រង់ដោយបទថ្មី
សរសើរទ្រង់ច្រៀងដោយ សម្លេងមួយ
ដោយបទថ្មីចូរសរសើរតម្កើង
ឱរាស្រ្តនៃទ្រង់អើយមកជួបជុំគ្នា
ឱទេវតាអើយចូរច្រៀងឆ្លើយឆ្លងឡើងច្រៀងឱ្យខ្លាំង
ខ្លាំងឡើង ឱ្យលោកទាំងមូលបានឮ
ព្រះជាម្ចាស់ ព្រះសង្គ្រោះយើង
គ្រប់ភ្នែកនឹងបានឃើញទ្រង់នឹងយាងមក
គ្រប់ជាតិសាសន៍សរសើរដល់ព្រះនាមចេស្តា
ហើយថ្វាយសិរីរុងរឿងដល់ព្រះ
ដោយក្រាបទាបទៅដល់ធរណី
ការសរសើរសិរីល្អនឹងប្រាជ្ញាការអរគុណ
នោះគឺមានដល់ព្រះជាម្ចាស់ជារៀងរាបដរាបទៅ
ហាលេលូយ៉ា ព្រះដ៏មានចេស្តា
គ្រប់គ្រង់លើផែនដី (អាមែន)
ដោយបទថ្មីចូរសរសើរតម្កើង
ឱរាស្រ្តនៃទ្រង់អើយមកជួបជុំគ្នា
ឱទេវតាអើយចូរច្រៀងឆ្លើយឆ្លងឡើង
ច្រៀងឱ្យខ្លាំង ខ្លាំងឡើង ឱ្យលោកទាំងមូលបានឮ
ព្រះជាម្ចាស់ ព្រះសង្គ្រោះយើង
គ្រប់ភ្នែកនឹងបានឃើញទ្រង់នឹងយាងមក
គ្រប់ជាតិសាសន៍សរសើរដល់ព្រះនាមចេស្តា
ហើយថ្វាយសិរីរុងរឿងដល់ព្រះ

ដោយក្រាបទាបទៅដល់ធរណី

Post a Comment

0 Comments