Verse:
១. ស្វាគមន៍បងប្អូនទាំងឡាយ
ជិតឆ្ងាយដែលមកចូលរួម
ពិធីដ៏សែនមនោរម្យ
បងប្អូនប្រុសស្រីជួបជុំ
ក្រុមជំនុំគ្រប់ទាំងតំបន់
មកធ្វើបុណ្យកំណើតព្រះគ្រីស្ទ
ប្រារព្ធបុណ្យកំណើតព្រះគ្រីស្ទ
២. ពិភពលោកទាំងសកល
ទ្រង់ផ្ដល់ឲ្យមានសិរី
លះចាកស្ថានសួគ៌ល្អក្រៃ
ប្រសូតមកលើផែនដី
ព្រមស៊ូក្ស័យជន្មលើឈើឆ្កាង
ដោះបាបយើងគ្រប់អស់ទាំងសាសន៍
ព្រះអម្ចាស់នៃយើងរាល់គ្នា
៣. យើងសូមសរសើរព្រះគុណ
ដល់អង្គព្រះវបិតា
បានចាត់ព្រះរាជបុត្រា
មកលើទឹកដីថ្លៃថ្លា
ភាពអស្ចារ្យនៅសញ្ញាថ្មី
បងប្អូនប្រុសស្រីថ្វាយចិត្តដល់ទ្រង់
កុំនៅបង្អង់ជឿព្រះសង្គ្រោះ
0 Comments