១. យប់ដ៏សុខសាន្ត យប់បរិសុទ្ធ
ស្ងប់ស្ងាត់ឈឹង ស្រួលបំផុត
នៅជុំវិញ ព្រះរាជបុត្រា
ជាបុត្របរិសុទ្ធ ទន់ភ្លន់អស្ចារ្យ
សូមផ្ទំលក់ដោយសុខសាន្ត
សូមផ្ទំលក់ដោយសុខសាន្ត។
២. យប់ដ៏សុខសាន្ត យប់បរិសុទ្ធ
ពួកឃ្វាលចៀម បានភ័យស្លុត
ដោយមានសិរី ល្អភ្លឺអស្ចារ្យ
នឹងទេវតាមកច្រៀង ហាលេលូយ៉ា
ព្រះអង្គសង្គ្រោះបានកើតហើយ
ព្រះអង្គសង្គ្រោះកើតហើយ។
៣. យប់ដ៏សុខសាន្ត យប់បរិសុទ្ធ
ព្រះយេស៊ូវ ជារាជបុត្រ
មានជារស្មី មកពីព្រះភក្ត្រ
ឲ្យបានឃើញព្រះគុណ ទ្រង់ជាយ៉ាងជាក់
ក្នុងកាលទ្រង់ប្រសូតមកនោះ
ក្នុងកាលទ្រង់ប្រសូតនោះ។
0 Comments