១. យើងឮពួកទេវតាស្រែកច្រៀង
យ៉ាងពិរោះនៅលើទីវាល
ហើយព្រៃភ្នំក៏ព្រមគ្នាច្រៀង
សាសងដោយក្ដីរីករាយ
បន្ទរ៖ សិរី..... ល្អ នៅស្ថានដ៏ខ្ពស់បំផុត (ពីរដង)
២. ពួកគង្វាលសែនឆ្ងល់ហើយភ័យ
ហេតុអ្វីទេវតាច្រៀងសប្បាយ
ឬតើមានដំណឹងល្អអ្វី?
ទើបស្ថានសួគ៌ច្រៀងបទរីករាយ
បន្ទរ៖ សិរី..... ល្អ នៅស្ថានដ៏ខ្ពស់បំផុត (ពីរដង)
៣. ទេវតាប្រាប់ឲ្យពួកគេទៅ
បេថ្លេហិមមើលទ្រង់ប្រសូត
ចូរសរសើរដោយលុតចុះនៅ
ចំពោះព្រះគ្រីស្ទជាបុត្រតូច
បន្ទរ៖ សិរី..... ល្អ នៅស្ថានដ៏ខ្ពស់បំផុត (ពីរដង)
៤. មើលន៎ុះន៏ នៅក្នុងចំបើង
ព្រះយេស៊ូវ ព្រះលើទាំងអស់
ចូរមេឃនិងដីមកដម្កើង
យើងច្រៀងសរសើរព្រះសង្គ្រោះ
បន្ទរ៖ សិរី..... ល្អ នៅស្ថានដ៏ខ្ពស់បំផុត (ពីរដង)
0 Comments