អំណរដល់លោក

១. អំណរដល់លោក ព្រះបុត្រកើតហើយ
ទទួលស្ដេចដ៏ថ្កុំថ្កើង
កុំឲ្យអ្នកណា មានចិត្តតោះតើយ
ត្រូវឲ្យទាំងអស់ច្រៀងឡើង
ត្រូវឲ្យទាំងអស់ច្រៀងឡើង
ត្រូវឲ្យ ត្រូវឲ្យ ទាំងអស់ច្រៀងឡើង។

២. អំណរដល់លោក ព្រះយេស៊ូវកើត
គួរមនុស្ស ប្រជុំគ្រប់គ្នា
លើកបុត្រវិសុទ្ធ ឲ្យបានល្អឆើត
ឲ្យសម្លេងឮខ្ទរខ្ទារ
ឲ្យសម្លេងឮខ្ទរខ្ទារ
ឲ្យសម្លេង ឮឲ្យ បានឮខ្ទរខ្ទារ។

៣. ចូរឲ្យអស់មនុស្ស មានចិត្តសាទរ
ទទួលព្រះអង្គសង្គ្រោះ
ទ្រង់ចាប់កំណើត មកប្រទានពរ
ចូរដំកើងស្មោះចំពោះ
ចូរដំកើងស្មោះចំពោះ
ចូរដំកើង ដំកើង ដោយស្មោះចំពោះ។

៤. ព្រះទ្រង់គ្រប់គ្រង់ លោកដោយឥទ្ធិឫទ្ធិ
គ្រប់សាសន៍ក៏ឃើញព្រះគុណ
និងរស្មីនៃ ព្រះទ័យសុចរិត
ទ្រង់ស្រឡាញ់ដោយស្រទន់
ទ្រង់ស្រឡាញ់ដោយស្រទន់
ទ្រង់ស្រឡាញ់ ស្រឡាញ់ ដោយភាពស្រទន់។

Post a Comment

0 Comments