ព្រះទ្រង់ប្រសូតហើយ

Verse:
រាត្រីស្ងាត់នៅបេថ្លេហិម
មានផ្កាយមួយធំ រះចប់នៅក្រោលសត្វ
ជារាត្រីបរិសុទ្ធស្ងប់ស្ងាត់
បុត្រព្រះធ្វើក្សត្រ ប្រសូតយ៉ាងអស្ចារ្យ

Chorus:
លើមេឃចំទីវាលទេវតា
លេចមកស្រែកច្រៀង ថាហាលេលូយ៉ា
ថ្វាយសិរីល្អដល់ព្រះបុត្រា
ដែលផ្ទុំនៅក្នុងចំបើង

Verse:
ព្រះអង្គមាននាមថាយេស៊ូវ
ទ្រង់ចុះមកប្ដូរ រងទុក្ខជំនួសយើង
រៀបផ្លូរសង្គ្រោះឆ្ពោះស្ថានថ្កើង
រួចនាំយើងឡើង ទៅដល់ព្រះបិតា

Chorus:
ចូរច្រៀងសាទរអរព្រះគុណ
ដែលព្រះប្រទានដោយសេចក្ដីមេត្តា
ជួយដោះយើងឲ្យរួចពីទុក្ខា
ចូរយើងទទួលទ្រង់ចុះ

Post a Comment

0 Comments