ព្រះយេហូវ៉ាជាទីពឹងជ្រក

១. ព្រះយេហូវ៉ាទ្រង់ជាថ្មដារឹងមាំ
ជាបន្ទាយខ្ញុំជ្រកកោន
ជាអ្នកដោះខ្ញុំពីគ្រោះថ្នាក់
ខ្មាំងស្ទាក់ពួន ជាច្រើនស្ទួនជិតជុំ
ទ្រង់ក៏ជាខែលជួយបិទបាំងផុតទុក្ខធំ
ជាស្នែងសេចក្ដីសង្គ្រោះរបស់ខ្ញុំ
ហើយទ្រង់ក៏ជាប៉មយើងខ្ពស់ឧត្តម
ជាទីជ្រកកោនពេលអាសន្ន។

២​. រលកនៃក្ដីស្លាប់បានព័ទ្ធខ្ញុំជុំជិត
ក្ដីទុច្ចរិតឡើងជោរជន់
ខ្សែរូតនៃក្ដីស្លាប់រុំព័ទ្ធជាច្រើនជាន់
ឲ្យភ័យស្លន់អស្ចារ្យ
នៅគ្រាមានសេចក្ដីទុក្ខព្រួយឬវេទនា
នោះខ្ញុំក៏អំពាវនាវព្រះយេហូវ៉ា
ទ្រង់តែងផ្ទៀងព្រះការ៌
ហើយបែរភក្រ្តាជួយដោះខ្ញុំឲ្យរួចទុក្ខភ័យ។


Post a Comment

0 Comments